ជំនន់ទឹកស្ទឹងក្រាំងពន្លៃបានហូរកាត់ផ្លូវជាតិលេខ៥ ប្រវែង ៥០ម៉ែត្រ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ

  • Admin Page
  • July 22, 2022
  • Views 155

62da0fcc039d1
62da0fcbe110f
62da0fcbd43d3
62da0f873c57e

អត្ថបទ៖ ហឹង ចូច

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ទឹកស្ទឹងក្រាំងពន្លៃ បានជន់ឡើងបណ្តាលឲ្យលិចកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ៣៩,៤០ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ ប៉ុន្តែចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ នៅតែអាចឆ្លងកាត់បានៅឡើយ។

 

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពងឆ្នាំង បានឲ្យដឹងថា ទឹកដែលបានហូរកាត់ផ្លូវជាតិលេខ៥ មានតែមួយកន្លែងទេនៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣៩,៤០ ប៉ុន្តែទឹកលិចមិនជ្រៅឡើយ អាចធ្វើដំណើរឆ្លងកាត់បាន។

 

លោក ដោក ប៊ុនថុន បានឲ្យដឹងទៀតថា ស្ថានភាពទឹកនៅទំនប់អន្លង់ជ្រៃ បានធូស្រាលបន្តិចហើយ។ នៅថ្ងៃទី២២ កក្កដានេះ ទ្វារទឹកបានបិទវិញទុកតែមួយប៉ុណ្ណោះ៕

Recently Posts