ផ្ទុះអាវុធកណ្ដាលយប់ បង្កឱ្យជនជាតិចិន ២ នាក់ស្លាប់នៅហ្នឹងកន្លែង

  • Admin Page
  • August 01, 2022
  • Views 195

62e5f53cd0f57
62e5f53ca64c5
62e5f53cb150a
62e5f53cc6639
62e5f52b58049

ព្រះសីហនុ៖ ព័ត៌មានបឋម បានឲ្យដឹងថា មានករណីផ្ទុះអាវុធកណ្ដាលក្រុងព្រះសីហនុ បានបណ្ដាលឲ្យជនជាតិចិន ២ នាក់ស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង ២២:៤៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច កាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (កែងបេនឡានមហោស្រពចាស់)។

 

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាករណីផ្ទុះអាវុធនេះកើតឡើង បង្ក ដោយ ជនមិន ស្គាល់ អត្តសញ្ញាណ បាន ធ្វើ សកម្មភាព ប្រេីប្រាស អាវុធ (កាំភ្លើង ) បាញ់ទៅលេី ជនជាតិចិន ចំនួន ០៣នាក់ បណ្តាល ឱឱ្យជនជាតិចិនចំនួន ០២នាក់ បាន ស្លាប់ នៅនឹងកន្លែង ។

 

លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាករណីផ្ទុះអាវុធបណ្ដាលឲ្យស្លាប់ជនជាតិចិនទាំង២នាក់នេះ មកដល់ពេលនេះ កម្លាំងសមត្ថកិច្ច មិនទាន់កំណត់មុខសញ្ញាបាននៅឡើយនោះទេ ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត៕

Recently Posts