រថយន្តដឹកកម្មករពីរគ្រឿងបុកគ្នាទាំងព្រឹក បណ្តាលឱ្យស្លាប់ម្នាក់ និងច្រើននាក់ផ្សេងទៀតកំពុងសង្គ្រោះ

  • Admin Page
  • August 03, 2022
  • Views 169

62e9dd1e1e643
62e9dd1dd6936
62e9dd1e090b3
62e9dd1e87cbb
62e9dd1dea0fd
62e9dd1e5616a
62e9dd1eb16d5
62e9dcfc568b3

កំពង់ស្ពឺ៖ រថយន្តដឹកកម្មករចំនួន ២គ្រឿង បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងកម្មករច្រើននាក់ផ្សេងទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើងនៅលើកំណាត់់ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ៣៨ ស្ថិតនៅក្នុងភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

ក្នុងករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា រថយន្តបានបើកបរស្របទិសគ្នាពីត្បូងទៅជើង ដោយរថយន្តបង្ក ពណ៌ស គ្មានស្លាកលេខ ដឹកកម្មករមកពីស្រុកជុំគីរី ខេត្តកំពត និងរថយន្តរងគ្រោះដឹកកម្មករមកពីខេត្តតាកែវ។ រថយន្តទាំងពីរគ្រឿងនេះ បើកបរក្នុងល្បឿនលឿន ពេលដល់ចំណុចកើតហេតុរថយន្តបង្កបានបុកពីក្រោយរថយន្តរងគ្រោះពេញទំហឹង បណ្តាលឱ្យកម្មករ កម្មការិនី ដែលនៅលើរថយន្តទាំងអស់បានធ្លាក់រាយប៉ាយពេញផ្លូវ។ ក្រោយកើតហេតុកម្លាំងនគរបាលជំនាញក៏បានចុះពិនិត្យកន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះ ជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។

 

សូមបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ នារីម្នាក់ឈ្មោះ ចាន់ ណា នៅភូមិស្រែចែង ឃុំស្រែចែងស្រុកជុំគីរី បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងកម្មការិនី ៦នាក់រងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះ៕

 

អត្ថបទ៖ ប៊ុត សារុន

Recently Posts