ខណ្ឌទួលគោក រកឃើញកុងស៉ីខុសច្បាប់ ០៦ កន្លែង ឃាត់ម៉ូតូ ៣១៦ គ្រឿង បិទទីតាំងបើកលេងល្បែងចំនួន ២៣ កន្លែង

  • Admin Page
  • September 23, 2022
  • Views 251

f9db7a35-9e36-4c1d-8cd3-356855280555
da377689-ad26-4d97-97c4-797ca9529256
9936e868-6721-4fb2-84ea-a33c909da841
a6c7b728-e07a-4504-bf21-a09591e581e3

4b29f722-73a0-441c-9e50-1a28d6e36574
af9b6853-7600-4368-96fc-b0c94e87370a
96f829b7-42fd-42bc-878d-15280ee367f6

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក រួមទាំងមានកិច្ចសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង ព្រមទាំងកម្លាំងប្រតិបត្តិការចម្រុះ សរុប ១១០នាក់ បានចុះបង្ក្រាប និងឆេកឆេរទីតាំងនៅ ដូចខាងក្រោម៖ 

- បានចុះបង្ក្រាបទីតាំងអាជីវកម្មទទួលបញ្ចាំគ្មានច្បាប់អនុញ្ញាតចំនួន ៣ទីតាំង ឃាត់ខ្លួន ៥នាក់ និងដកហូតម៉ូតូ ២២២គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

- បន្តចុះឆែកឆេរត្រួតពិនិត្យទីតាំងទទួលបញ្ចាំ បាន ៧ទីតាំងបន្ថែមទៀត ជាលទ្ធផល បានឆែកឆេរពិនិត្យ ចំនួន ៣ទីតាំង ក្នុងនោះរកឃើញ ម៉ូតូទទួលបញ្ចាំមិនប្រក្រតី ចំនួន ៩៤គ្រឿង កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ ៤ទីតាំងទៀត ដែលមិនទាន់បានឆែកឆេរពិនិត្យរកឯកសារពាក់ព័ន្ធនឹងទ្រព្យបញ្ចាំនោះ បានធ្វើការឃ្លុំបេបិទជិតទីតាំងហាមចេញចូល ដោយមានកិច្ចសហការពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអម ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ក្នុងឆែកឆេរពិនិត្យបន្តទៀតនៅព្រឹកថ្ងៃទី២១ កញ្ញា ២០២២នេះ។ 

- បានចុះធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំងល្បែងស៊ីសងដែលបានបិទទ្វារបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរចំនួន ២៣ទីតាំង (ណេតអនឡាញ និងឆ្នោតវៀតណាម) នៅសង្កាត់ផ្សារដេប៉ូទី២, សង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងសាឡាង។ កម្លាំងគណៈបញ្ជាការឯកភាពរាជធានី និងខណ្ឌ នឹងបន្តចុះពិនិត្យ និងបង្ក្រាបទីតាំងបញ្ចាំ និងកន្លែងបើកលេងល្បែង ដែលបំពានច្បាប់ជាបន្តទៀត៕

Recently Posts