ពលរដ្ឋសុំឱ្យអភិបាលខេត្តកំពង់ស្ពឺលុបបំបាត់ល្បែងស៊ីសងឱ្យអស់ពីក្នុងខេត្ត ដូចគ្រាដែលលុបបំបាត់ផ្ទាំងផ្សព្វផ្សាយស្រាបៀរអ៊ីចឹងដែរ

  • Admin Page
  • September 11, 2022
  • Views 288

631db5fe784f6

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺធ្លាប់បានធ្វើឱ្យពលរដ្ឋទូទាំងប្រទេសស្ងើចសរសេីរមិនដាច់ពីមាត់ គ្រាដែលលោកបានលុបបំបាត់ទាំងស្រុងនូវការផ្សព្វផ្សាយផលិតផលស្រាបៀរនៅក្នុងដែនរដ្ឋបាលខេត្តកំពង់ស្ពឺ ផ្ទាំងប៉ាណូដែលបានដាក់ផ្សព្វផ្សាយពីផលិតផលស្រាបៀរនេះនៅតាមស្រុក-ក្រុងត្រូវបានទម្លាក់ចុះ និងរុះរើចេញ ហើយបច្ចុប្បន្នខេត្តនេះមិនផ្ទាំងប៉ាណូស្រាបៀរណាមួយនៅសេសសល់នោះទេ។

631db60f74c99
631db60f8013e
631db60f6aedd

នៅក្នុងដំណើរបំពេញបេសកកម្មរបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី និងប្រតិភូអមដំណើរក្នុងជំនួបការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺកាលពីពេលកន្លងទៅ អ្នកឧកញ៉ាបណ្ឌិតក៏បានសាទរនិងលើកសរសើរលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ ដែលអាចធ្វើបាន ធ្វើជាគំរូគេ ធ្វើឱ្យខេត្តគ្មានប៉ាណូផ្សព្វផ្សាយស្រាបៀរ។

631db60faa83c

អ្នកឧកញ៉ាបណ្ឌិតបានលើកឡើងថាការផ្សាយពាណិជ្ជកម្មស្រាបៀរ វាមិនមានផលចំណេញអីដល់សង្គមជាតិនោះទេ ផ្ទុយទៅវិញវាបានបំផ្លាញនូវខឿនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋទៅវិញទេ ពិសេសធ្វើឱ្យសង្គមគ្រួសារស្គាល់តែភាពហិនហោចខ្លោចផ្សារដោយសារតែហឹង្សាក្នុងគ្រួសារដែលបង្កឡើងដោយការសេពនូវផលិតផលគ្រឿងស្រវឹងទាំងអស់នោះ ស្រាល្អហើយឆ្ងាញ់នោះគឺគេផឹកហើយមិនចាំបាច់ទៅផ្សព្វផ្សាយអីនោះទេ។

631db60f89b03

ទន្ទឹមនឹងភាពជោគជ័យ ស្នាដៃលេចធ្លោនេះលោកស្រី ហម ឆវី ជាប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានទទួចសុំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺពិសេសលោក វ៉ី សំណាង ជួយចាត់វិធានការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងរីករាលដាលពាសពេញក្នុងខេត្តនេះផង ព្រោះបច្ចុប្បន្នមានប្រជាពលរដ្ឋច្រើនណាស់ដែលលង់ខ្លួន អស់ទ្រព្យសម្បត្តិ និងកើតមានហឹង្សា ហើយរហូតកើតមានចោរកម្ម ឆក់លួចប្លន់ផងដែរ។គាត់មានការបារម្ភណាស់ពីសុវត្ថិភាពផ្ទាល់ខ្លួនព្រោះមានហាងកាហ្វេមួយនៅជាប់និងផ្ទះគាត់បើកលេង ហើយមានអ្នកលេងកកកុញ។គាត់ថារូបគាត់គ្មានជំនឿលើសមត្ថកិច្ចទេ គឺមានតែអភិបាលខេត្តមួយទេដែលអាចលុបបំបាត់ល្បែងនេះបាន។

631db60f905cc

លើកឡើងដូចគ្នានេះដែរលោក សម បូរ៉ា អាយុ៥២ឆ្នាំបានឱ្យដឹងថា ល្បែងតាមអនឡាញគឺត្រូវបានគេពង្រីកនៅគ្រប់ហាងកាហ្វេទាំងអស់ ហើយមានអ្នកលេងពេញៗតែម្តងតាំងពីព្រឹករហូតដល់ល្ងាចហើយភាគច្រើនគឺជាអ្នករត់ម៉ូតូឌុប។លោកបានបន្តថាកន្លងមកអភិបាលខេត្តធ្លាប់លើកឡើងហើយថាខេត្តកំពង់ស្ពឺគឺជាខេត្តរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ជាខេត្តដែលមានកូនចៅហ្សែននិងឈាមជ័រអ្នកចេះដឹង ដូច្នេះមិនត្រូវការឱ្យមានផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរទេព្រោះពលរដ្ឋខេត្តនេះមិនមែនជាអ្នកផឹកស៊ីអួទីនួ អីនោះទេ។ជាមួយនិងការលើកឡើងនេះលោកបានធ្វើរួចហើយដោយឱ្យខេត្តនេះគ្មានផ្ទាំងផ្សព្វផ្សាយស្រាបៀរដោយជោគជ័យ តែទន្ទឹមនិងចំណាត់ការដ៏មានប្រសិទ្ធិភាពនេះលោកក៏ដូចប្រជាពលរដ្ឋទូទៅស្នើសុំឱ្យលោកអភិបាលខេត្តជួយលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តនេះផង ដោយសព្វថ្ងៃល្បែងតាមផ្ទះ តាមភូមិវាងំទេ តែអាល្បែងអនឡាញមានឆ្នោតយួន ឆ្នោតខ្មែរ ឆ្នោតឡូតូ និងជល់មាន់នេះវាស៊ីមិនរើសមុខទេ។

631db60fdb815

 

ជុំវិញការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋនេះដែរ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក៏ធ្លាប់បានលើកឡើងហើយថា លោកមិនចូលចិត្តអាល្បែងពាលាអាវ៉ាសែហ្នឹងទេ ហើយក៏អត់ដែលបានចុះហត្ថលេខាឬសញ្ញេឱ្យបើកល្បែងនៅក្នុងខេត្តនេះដែរ។

 

មួយវិញទៀតល្បែងទោះជាមានច្បាប់ឬគ្មានច្បាប់គឺសុទ្ធតែបំផ្លាញនូវផលប្រយោជន៍និងសេចក្តីសុខពលរដ្ឋរបស់លោកទាំងអស់។មិនតែប៉ុណ្ណោះទៀតសោតលោកក៏ធ្លាប់ប្រតិកម្មទៅលើស្រុកមួយដែលសុំឱ្យលោកផ្តល់យោបល់ផងដែរជុំវិញការកើតមានល្បែងច្រើនក្នុងមូលដ្ឋាន ដោយក្នុងនោះលោកថាមិនបាច់សុំទេបើមានបទល្មើសបង្ក្រាបទៅ ហើយកុំលើកលែង នគរបាល អាវុធហត្ថដែលស្ថិតក្នុងដៃគណបញ្ជាការឯកភាពស្រុកប្រើទៅ៕

 

អត្ថបទ៖ ប៊ុត សារុន

Recently Posts