មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ជូនឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់

  • Admin Page
  • September 20, 2022
  • Views 182

ប្រធានពន្ធនាគារខេត្តព្រៃវែង បានរៀបចំ សូត្រមន្ត រាប់បាត ដល់អ្នកជាប់ឃុំ នៅក្នុងពន្ធនាគារ មានឱកាសធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ 

img_20220920_174842_144
img_20220920_174811_819
img_20220920_174809_578
img_20220920_174806_376
img_20220920_174801_887
img_20220920_174755_934
img_20220920_174803_415
img_20220920_174754_437
img_20220920_174757_827
img_20220920_174800_213

ព្រៃវែង៖ នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២២ នៅពន្ធនាគារខេត្តព្រៃវែងដឹកនាំដោយ លោក ឧត្តមអគ្គារនុរក្សថ្នាក់លេខ២ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង អនុប្រធានពន្ធនាគារ និងគណៈគ្រប់គ្រងពន្ធនាគារគ្រប់រូប បានរៀបចំ ពិធីសូត្រមន្ត រាប់បាត ដល់អ្នកជាប់ឃុំ នៅក្នុងពន្ធនាគារនេះក្នុងគោលបំណង ដើម្បីឲ្យអ្នកជាប់ឃុំ ទាំងអស់នោះមានឱកាសធ្វើបុណ្យ ទានបំពេញកុសលផលបុណ្យដើម្បីលាងនៅបាបកម្ម សន្សំនូវកុសលផលបុណ្យដល់ខ្លួន បើទោះបីជាជាខ្លួននៅក្នុងពន្ធនាគារ មិនមានឱកាសសេរីភាពទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដូចអ្នកដ៏ទៃក៏ដោយ តែលោកប្រធានពន្ធនាគារតែងតែយកចិត្តទុដាក់រៀបចំធ្វើ ជារៀងរាល់ឆ្នាំ គ្រប់បុណ្យធំៗទាំងអស់ ដើម្បីឲ្យអ្នកជាប់ឃុំមានឱកាសបានធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដែលខ្លួនបានធ្វើនៅពេលនេះ ជូនទៅដល់ឪពុក ម្ដាយ កូន ចៅ ដែលបានស្លាប់ទៅ ឲ្យគាត់ទទួលបាននៅបុណ្យកុសលដែលខ្លួនបានធ្វើ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ។

 

លោក ឧត្តមអគ្គារនុរក្សថ្នាក់លេខ២ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែងបានមានប្រសាសន៍ថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ គណៈគ្រប់គ្រងពន្ធនាគារគ្រប់រូប ដែលតែងតែយកចិត្តទុកដាក់គ្រប់ ពេលវេលា ដល់បងប្អូន អ្នកជាប់ឃុំ ទាំងអស់ ដើម្បីឲ្យគាត់មានឱកាសធ្វើបុណ្យទាន បំពេញសទ្ធារបស់ខ្លួន ដូចអ្នក ដទៃដែលមានសេរីភាព នៅខាងក្រៅផងដែរ។

 

ក្នុងឱកាសនោះផងដែរលោក ឧត្តមអគ្គារនុរក្សថ្នាក់លេខ២ 

 ប្រធានពន្ធនាគារក៏បានផ្ដាំផ្ញើដល់ អ្នកជាប់ឃុំ ដែលនឹងជិតផុតអាយុកាលនៃការជាប់ទោស ពេលបានត្រឡប់ទៅលំនៅដ្ឋានវិញនោះ សូមធ្វើខ្លួនជាពលរដ្ឋល្អ មនុស្សល្អ កែប្រែរាល់កំហុសដែលខ្លួនបានសាងបានធ្វើ ត្រូវប្រព្រឹត្តនៅតែអំពើល្អ កុំប្រព្រឹត្តនូវអំពើជាអកុសលបន្តទៀត។ 

 

លោក ប្រធានពន្ធនាគារ ក៏បានបន្ថែមទៀតផងដែរថារយៈពេលប៉ុន្មានឆ្នាំនេះនៅក្នុងពន្ធនាគារខេត្តព្រៃវែងនេះបាននិងអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ជាច្រើនមានអាគាររដ្ឋបាល សួនច្បារ អគារធ្វើការសម្រាប់បំពេញតម្រូវការដល់មន្ត្រីពន្ធនាគារគ្រប់រូបដើម្បីងាយស្រួលក្នុងការបំពេញការងារតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនិងពោរពេញទៅដោយ ផាសុខភាពល្អ អនាម័យបានយ៉ាងល្អ ស្អាត។

 

សូមបញ្ជាក់ថា៖ ជនជាប់ឃុំក្នុងពន្ធនាគារខេត្តព្រៃវែងមានចំនួន 878 នាក់ ស្ត្រី 29 នាក់៕

Recently Posts