Brighton បដិសេធ​សំណើ ៣០លាន​ផោន​ពី Manchester City ទិញ​ខ្សែការពារ Marc Cucurella

  • Admin Page
  • July 24, 2022
  • Views 166

bdf3466bec0ee3dfee2de321634b86fe

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Brighton Hove & Albion បាន​បដិសេធ​សំណើ​តម្លៃ ៣០លាន​ផោន​របស់ Manchester City ដែល​ចង់បាន​ខ្សែការពារ Marc Cucurella ទៅកាន់​កីឡដ្ឋាន Etihad​។ ​​ទំរង់​លេង​ដ៏​ល្អ​របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​កាលពី​រដូវ​កាល​មុនបាន​ទាក់ចិត្ត​ក្រុម​ជើងឯក English Premier League មួយ​នេះ​។ 

cdcf2093aef06e00313da986a34d32ad

បើតាម​របាយការណ៍​ព័ត៌មាន​នៅ​អង់គ្លេស​ឱ្យដឹងថា Brighton នឹងមិន​លក់​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​នៅក្រោម​តម្លៃ ៥០លាន​ផោន​ឡើយ​។ ​ក្រុម​របស់លោក Pep Guardiola កំពុង​ត្រូវការ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ដើម្បី​បំពេញ​ចន្លោះប្រហោង​ខ្សែការពារ​ស្លាប​ខាងឆ្វេង​របស់ Oleksandr Zinchenko ដែល​ចាកចេញ​ទៅកាន់ Arsenal​។ ​​ថ្វីបើ Joao Cancelo ជា​អ្នករ៉ាប់រង​តំណែង​ខ្សែការពារ​ឆ្វេង​រដូវ​កាល​មុន Manchester City ត្រូវការ​កីឡាករ​ជំនាញ​ជើងឆ្វេង​មួយ​រូបនេះ​ ដើម្បី​ជា​ជម្រើសសំរាប់​ការប្រកួត​ដ៏​មមា​រញឹក​រដូវ​កាល​ក្រោយនេះ​។ ​ប្រសិនបើ​ការចរចា​បានសំរេច Marc Cucurella នឹង​ជា​កីឡា​ករទី ៤ ដែល​មកកាន់ Manchester City មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​បន្ទាប់ពី Erling Haaland, Kalvin Philipps និង Stefano Ortega៕

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

Recently Posts