អភិបាលរងខេត្ត ជួបសំណេះសំណាលជាមួយសម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវចុះជួយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី

  • Admin Page
  • October 02, 2022
  • Views 186

img_20221002_090103_358
img_20221002_090100_162
img_20221002_090058_378
img_20221002_090057_059
img_20221002_090054_771
img_20221002_090052_935

(ស្វាយរៀង): នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយសម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទទួលខុសត្រូវចុះជួយចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមបណ្ដាក្រុងស្រុកទាំង៨ រោងចក្រ សហគ្រាស នៅក្នុងពិធីនេះមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តនិងសហការី លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលរង ប្រធាន អនុប្រធានការិយាល័យ តំណាងរដ្ឋបាលក្រុងស្រុកទាំង៨។

 

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើនូវការសួរសុខទុក្ខពីសំណាកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកាម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

 

បន្ថែមពីនេះ ឯកឧត្ដម បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គពិធីនិងខិតខំប្រឹងប្រែង ជម្រុញលើកទឹកចិត្ត ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ នាពេលខាងមុខនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ។

ទន្ទឹមនិងការអនុវត្ត តួនាទី ភារកិច្ចនេះដែរក៏សូមចូលរួមអនុវត្ត វិធានការ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ:win

Recently Posts